ផ្នែកពាណិជ្ជកម្ម

ការរៀបចំផែនការ ការផ្គត់ផ្គង់ និងការកសាងហេដ្ឋារចនាសម្ព័ន្ធលំហែកម្សាន្តនៅតំបន់អាស៊ី

ក្រុមហ៊ុន Sports Engineering And Recreation Asia Ltd (Seara) បាននិងកំពុងបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើវិស័យសេដ្ឋកិច្ចអន្តរអាជីវកម្មនៅតំបន់ឥណ្ឌូចិន និងអាស៊ីបូព៌ាអស់រយៈពេលជាង 20 ឆ្នាំមកហើយ។ បច្ចុប្បន្នក្រុមហ៊ុនមានការិយាល័យចំនួន 11 នៅក្នុងប្រទេសចំនួន 8 និងមាននិយោជិតលើសពី 220 នាក់។ រាប់ចាប់ពីមូលដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ ក្រុមហ៊ុន Seara បន្តសម្រេចបាននូវការរីកចម្រើនជាលំដាប់នូវគំរូអាជីវកម្មដ៏ល្អបំផុតរបស់ខ្លួនតាមរយៈ​ការ​វិនិយោគ​លើទីផ្សារជិតខាង ដែលកំពុងមានការអភិវឌ្ឍន៍ ការបង្កើតគុណតម្លៃតាមរយៈការកែលម្អនូវដំណើរការអាជីវកម្ម​ និងលទ្ធផលតាមរយៈការពង្រីកផ្នែកភស្តុភារ សេវាកម្មអតិថិជន និងវប្បធម៌ក្នុងការសហការនៅក្នុងទីផ្សាររបស់យើង។ សន្ទុះនៃការរីកចម្រើន​នេះគឺស្របទៅតាមគោលបំណងទូទៅរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន និងច្រករបៀងសេដ្ឋកិច្ចភាគបូព៌ារបស់ប្រទេសថៃ នៅពេលដែលក្រុមហ៊ុនបានបង្កើតមជ្ឈមណ្ឌលចែកចាយក្នុងតំបន់ដែលមានទំហំ 5,000 ម៉ែត្រការ៉េ ស្ថិតនៅខាងក្រៅទីក្រុងបាងកក។ សព្វថ្ងៃក្រុមហ៊ុន Seara គឺជាដៃគូអាជីវកម្មគួរជាទីទុកចិត្តដែលមានបទពិសោធន៍រយៈពេលសាមសិបឆ្នាំលើការរៀបចំផែនការ វិស្វកម្ម និងការផ្គត់ផ្គង់ផលិតផល និងគ្រឿងបរិក្ខារកន្លែងហាត់ប្រាណ អត្តពលកម្ម កីឡា និងការកម្សាន្ត "ដែលមានគុណតម្លៃខ្ពស់បំផុត" ទៅដល់​បណ្តា​ដៃគូអាជីវកម្មជាច្រើន។