ការបម្រើសេវាកម្មអតិថិជន
ការបម្រើសេវាកម្មអតិថិជន
មិនថានៅក្នុងក្លឹបហាត់ប្រាណធំៗ ឬនៅក្នុងគេហដ្ឋានឯកជននោះទេ ក្រុមហ៊ុន Seara យល់ពីតម្លៃនៃការថែរក្សាទ្រព្យសម្បត្តិរបស់អតិថិជនយ៉ាងមានប្រសិទ្ធិភាពនិងមានភាពរលូន។ តម្លៃនៃភាពជាម្ចាស់និងពេលវេលានៃការឆ្លើយតបបង្កើតបានជាទម្រង់ពេលវេលាសំខាន់មួយក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនរបស់យើងខ្ញុំ។ ក្រុមហ៊ុន Searaគឺជាអ្នកដែលផ្គត់ផ្គង់ម៉ាកយីហោជាច្រើន។ ដូច្នេះយើងខ្ញុំយកចិត្តទុកដាក់ខ្ពស់ដើម្បីធានាថារាល់ម៉ាកយីហោទាំងអស់ដែលយើងរៀបចំគម្រោងនិងរចនាជាមួយ និងការតម្លើងតាមកន្លែងនីមួយៗបានបំពេញតាមតម្រូការនៃការរំពឹងទុករបស់អតិថិជន។ នេះបង្កើតជាមូលដ្ឋានគ្រឹះនៃយីហោក្រុមហ៊ុន Seara និងបទពិសោធន៍អតិថិជនរបស់យើងខ្ញុំជាមួយម៉ាកយីហោនោះ។ ប្រសិនបើយើងខ្ញុំណែនាំអំពីវា យើងខ្ញុំនឹងនៅចាំគាំទ្រពីខាងក្រោយម៉ាកទាំងនោះ។
















ក្រុមហ៊ុន Seara ប្រតិបត្តិអង្គភាពសេវាកម្មអតិថិជនធំជាងគេបំផុតក្នុងវិស័យថែទាំសុខភាព ហ្វឹកហ្វឺនកាយសម្បទានិងឧស្សាហកម្មលំហែកម្សាន្តនៅតំបន់អាស៊ី។ បណ្តាញនេះមានភ្ជាប់ជាមួយនឹងការប្រើប្រាស់យ៉ាងរលូនដោយប្រព័ន្ធអ៊ីនធើណែតជាមួយប្រព័ន្ធគ្រប់គ្រងទិន្នន័យ Sales Force Service Cloud ក៏ដូចជាប្រព័ន្ធ SAP និងប្រព័ន្ធគ្រប់គ្រងឃ្លាំងសម្រាប់ដឹកជញ្ជូននិងយុទ្ធសាស្រ្តក្នុងការរក្សាស្តុក។ ជារឿយៗគ្រឿងបន្លាស់ដែលមានការចល័តញឹកញាប់ត្រូវបានរក្សាទុកនៅសាខាប្រតិបត្តិការនៅតាមសាខានីមួយៗ។ ទំនិញក្រៅនោះ ត្រូវបានដឹកជញ្ជូនភ្លាមៗដោយអ្នកនាំសំបុត្រពីស្តុកនៅ Bang Ple ភាគខាងកើតនៃទីក្រុងបាងកក។
អ្នកបច្ចេកទេសអាចផ្ញើរូបភាពនិងគ្រឿងបន្លាស់ដែលត្រូវការពីទីតាំងណាមួយដោយផ្ទាល់ទៅរដ្ឋបាលរបស់ពួកគេដើម្បីពិនិត្យក្នុងស្តុកនិងកំណត់ពេលវេលាដែលគ្រឿងបន្លាស់មកដល់ដើម្បីផ្លាស់ប្តូរជូនអតិថិជន។ អ្នកបច្ចេកទេសនីមួយៗចូលរួមវគ្គបណ្តុះបណ្តាលប្រចាំឆ្នាំរបស់ក្រុមហ៊ុននៃផលិតផលដែលយើងខ្ញុំបានផ្គត់ផ្គង់អំពីការដោះស្រាយបញ្ហាទៅលើសេវាកម្មនិងផលិតផលម៉ូដែលថ្មី។ កិច្ចការផ្ទៃក្នុងក្រុមហ៊ុន Seara តាមដានទៅលើពេលវេលាក្នុងការជួសជុលលើកដំបូងដែលត្រូវបានកំពុងថែរក្សានិងពង្រឹង KPI ដើម្បីធានាថាការបម្រើសេវាកម្មចំពោះអតិថិជនលើសពីស្តង់ដារឧស្សាហកម្មទូទៅ។