ក្រុមហ៊ុន

Portfolio Corporate

ក្រុមហ៊ុន Sports Engineering And Recreation Asia Ltd (Seara) ផ្តល់ការពិគ្រោះយោបល់ និងធ្វើការផ្គត់ផ្គង់ដល់គម្រោងសាជីវកម្មជាច្រើនទាក់ទងនឹងសុខភាពកាយសម្បទា។ ក្រុមហ៊ុន​សហគ្រាស​ធំៗ ក្រុមហ៊ុនបច្ចេកវិទ្យា ក្រុមហ៊ុនមេធាវី ក្រុមហ៊ុនសហគ្រាសផលិតកម្ម សេវាជំនាញវិជ្ជាជីវៈ និងក្រុមហ៊ុនពាណិជ្ជកម្មនានាយល់ពីគុណសម្បត្តិជាច្រើនដែលផ្តល់តាមរយៈការធ្វើលំហាត់ប្រាណនៅនឹងកន្លែងផ្ទាល់សម្រាប់បុគ្គលិក ដែលនាំទៅដល់ការកាត់បន្ថយនូវអត្រាអវត្តមាន និង​ផលិត​ភាពខ្ពស់។ គម្រោងធំបំផុតនៅក្នុងប្រវត្តិរបស់ ក្រុមហ៊ុន Seara ក្នុងវិស័យទីផ្សារនេះ គឺការសិក្សាវិភាគគម្រោងតាំងពីការចាប់ផ្តើមរហូតដល់ការបញ្ចប់ ការប្រតិបត្តិគម្រោង និងការផ្គត់ផ្គង់គ្រឿងបរិក្ខារសម្រាប់ប្រតិបត្ដិការនៅក្នុងក្លឹបហាត់ប្រាណសម្រាប់បុគ្គលិកដែលហៅថា Energy Complex សម្រាប់អាជ្ញាធរប្រេងកាតប្រទេសថៃ។