តុហ្វឹកហ្វឺន Trapeze គាំទ្រនូវការហ្វឹកហ្វឺនកាយសម្បទា និងការស្តារនីតិសម្បទាសម្រាប់មនុស្សគ្រប់វ័យ និងគ្រប់សមត្ថភាព។ ឧបករណ៍ហ្វឹកហ្វឺនផ្នែក Pilates នេះនឹងបន្ថែមនូវលំហាត់ប្រាណដ៏វិសេសវិសាលដល់ឈុតហ្វឹកហ្វឺនផ្នែក Pilates របស់លោកអ្នក – ចាប់ពីការហ្វឹកហ្វឺនចលនាជាមូលដ្ឋានដល់ចលនាទន់ភ្លន់ អង្គុយហ្វឹកហ្វឺនចលនា sit-ups ដែលមានជំនួយពីរឺស័រដើម្បីពង្រឹងដល់ការហ្វឹកហ្វឺនកាយសម្ព័ន្ធកម្រិតខ្ពស់។
តុហ្វឹកហ្វឺន Pilates Trapeze ពីម៉ាក Balanced Body ត្រូវបានផលិតឡើងដើម្បីទទួលបាននូវស្ថេរភាពអតិបរមា ការលៃតម្រូវប្រកបដោយប្រសិទ្ធភាព និងការប្រើប្រាស់ប្រកបដោយសុវត្ថិភាពសម្រាប់ទាំងគ្រូបង្វឹកនិងអតិថិជន។ ជើងទម្រតុហ្វឹកហ្វឺន Trapeze របស់យើងខ្ញុំនៅតែត្រូវបានផលិតឡើងយ៉ាងរឹងមាំទាំងគែមនិងគន្លិះដែលមានភាពសក្តិសមដើម្បីទទួលបាននូវលំនឹងអតិបរមា។ របារទាញមានប្រព័ន្ធបញ្ចេញប្រេងរំអិលដោយស្វ័យប្រវត្តិ កង់ឃ្លីរំអិលផ្តល់នូវភាពងាយស្រួលក្នុងការធ្វើចលនា និងផ្តល់នូវទីតាំងជាច្រើនសម្រាប់ភ្ជាប់រឺស័រ។ ពួកវានៅនឹងថ្កល់មួយកន្លែងដោយបានមួលវីសដែលស្រោបដោយផ្លាស្ទិច ការពារការប្រេះដែលរារាំងចលនារបស់គ្រាប់រំកិល។ របារ trapeze ក៏ភ្ជាប់មកជាមួយទ្រនាប់ការពាររឺស័រដែលស្រោបដោយក្រណាត់ និងខ្សែហ្វឹកហ្វឺនដែលផលិតពីក្រណាត់កប្បាស។
អំពីតុហ្វឹកហ្វឺនស៊េរី Trapeze
គេជឿថាលោក Joseph Pilates ដែលជាគ្រូបង្វឹកកាយសម្បទាជនជាតិអាឡឺម៉ង់បានបង្កើតតុហ្វឹកហ្វឺន Trapeze ឡើងដើម្បីជួយអ្នកជំងឺដែលដេកលើគ្រែក្នុងការធ្វើលំហាត់ប្រាណដោយប្រើរឺស័រនិងខ្សែ។ អត្ថប្រយោជន៍នៃការប្រើប្រាស់តុហ្វឹកហ្វឺន Trapeze រួមមាន៖
- ស្ថេរភាពសាច់ដុំផ្នែកកណ្តាល (ពោះ)
- ការធ្វើចលនាឆ្អឹងខ្នង
- បង្កើនសាច់ដុំរាងកាយខាងលើ
- ស្ថេរភាពនៃស្មានិងឆ្អឹងស្លាបប្រចៀវ
- ការកែឥរិយាបថ
- ពង្រឹងភាពស៊ីចង្វាក់គ្នានៃរាងកាយ
- បង្កើនលំនឹង
ព័ត៌មានបន្ថែម
លក្ខណៈបច្ចេកទេស
កម្ពស់ផ្ទៃតុ រួមទាំងកម្រាលពូក៖ 25.5 អ៊ីញ (65cm)
ទទឹងតុ៖ 29 អ៊ីញ (74cm)
ទទឹង រួមបញ្ចូលទាំងគន្លឹះលៃតម្រូវរបាររុញ៖ 30.25 អ៊ីញ (76cm)
ប្រវែងតុ៖ 81 អ៊ីញ (206cm) បូក 4.5 អ៊ីញ (11cm) តង្កៀបសម្រាប់ខ្សែហ្វឹកហ្វឺន
កម្ពស់ស៊ុម (ពីកំពូលទៅដល់បាតនៃជើងទម្រ): 86.5 អ៊ីញ (220cm)
ទម្ងន់៖ 190 ផោន (86kg)
បានរួមបញ្ចូលនូវបរិក្ខារហ្វឹកហ្វឺនជាច្រើនទៀត
មួយគូៗនៃបរិក្ខារហ្វឹកហ្វឺនដូចជា៖ ខ្សែហ្វឹកហ្វឺន single D-ring ធ្វើពីកប្បាស, ខ្សែហ្វឹកហ្វឺនភ្លៅដែលអាចលៃតម្រូវបាន និងខ្សែហ្វឹកហ្វឺនកជើងដែលអាចលៃតម្រូវបាន។
ខ្សែវែងសម្រាប់ហ្វឹកហ្វឺនដែលផលិតពីកប្បាស ស្រោបដោយរោមចៀមមួយគូ
ខ្សែហ្វឹកហ្វឺនក្បាលពោះ៖ ពណ៌ខ្មៅ ខ្សែផលិតពីកប្បាស។