SearaSports Logo
Search
Close this search box.

ឧបករណ៍ហ្វឹកហ្វឺនតាមបែបកម្សាន្ត Icaros

Icaros ផ្តល់នូវប្រព័ន្ធអេកូសម្រាប់ធ្វើឱ្យប្រសើរឡើងនូវបទពិសោធន៍នៃការធ្វើលំហាត់ប្រាណប្រកបដោយភាពសប្បាយរីករាយ។ Icaros Pro គឺជាការរួមបញ្ចូលគ្នានូវការហាត់ប្រាណជាមួយនឹងពិភពនិម្មិត (VR) ហើយអាចឱ្យលោកអ្នកប្រើហោះហើរ ជ្រមុជក្នុងទឹក ឬបើកបរឆ្លងកាត់ពិភពនិម្មិតខណៈពេលដែលធ្វើឱ្យប្រសើរឡើងនូវសុខភាពរាងកាយ។ ការហ្វឹកហ្វឺនក្រុមសាច់ដុំផ្សេងៗគ្នាដោយផ្តោត​លើការហ្វឹកហ្វឺនរាងកាយផ្នែកខាងលើនិងសាច់ដុំពោះ ខណៈពេលដែលបង្កើនភាពរហ័សរហួន តុល្យភាព និងភាពស៊ីចង្វាក់គ្នា​។ ត្រូវបានផលិតឡើងនៅប្រទេសអាឡឺម៉ង់ពីវត្ថុធាតុដើមដែលមានគុណភាពខ្ពស់ ឧបករណ៍ Icaros Pro មានប្រសិទ្ធភាពខ្ពស់សម្រាប់ការប្រើប្រាស់កម្រិតជំនាញ ហើយអាចតម្លើងបានស្ទើរតែគ្រប់ទីកន្លែង​។

km