SearaSports Logo
Search
Close this search box.

ឧបករណ៍ហ្វឹកហ្វឺនសាច់ដុំខ្នង Heat Rower ពីម៉ាក Life Fitness

បង្កើនកម្រិតអាំងតង់ស៊ីតេនៅកន្លែងហាត់ប្រាណរបស់លោកអ្នកជាមួយនឹងឧបករណ៍ហ្វឹកហ្វឺនសាច់ដុំខ្នង Heat Rower ពីម៉ាក Life Fitness ។ ការរចនាដ៏មានអានុភាព និងទំនើបនៃឧបករណ៍ហ្វឹកហ្វឺនកាយសម្បទានេះ ត្រូវបានរៀបចំឡើងដើម្បីឱ្យមានភាពស័ក្តិសមសម្រាប់អ្នកហ្វឹកហ្វឺនកម្រិតខ្ពស់ចំពោះគ្រប់កាលៈទេសៈ។ ម៉ាក Life Fitness បានខិតខំប្រឹងប្រែងដើម្បីបង្កើតនូវឧបករណ៍ហ្វឹកហ្វឺនសាច់ដុំខ្នងដែលមានដំណើរការប្រកបដោយប្រសិទ្ធភាព ដើម្បីជួយអ្នកហាត់ប្រាណឱ្យហ្វឹកហ្វឺនលើសពីដែនកំណត់របស់ពួកគេ។ ឧបករណ៍ហ្វឹកហ្វឺនសាច់ដុំខ្នង Heat Rower ពីម៉ាក Life Fitness ក៏អាចភ្ជាប់ជាមួយអេក្រង់ TFT2.0 ជាអេក្រង់ LCD ដែលមានប្រើប្រាស់ប្រកបដោយភាពត្រឹមត្រូវដោយអាចផ្តល់នូវទិន្នន័យត្រឹមត្រូវ និងកម្មវិធីជម្រុញទឹកចិត្តក្នុងការហ្វឹកហ្វឺនតាមបច្ចេកវិទ្យាខ្ពស់ដើម្បីបង្កើនបទពិសោធន៍ក្នុងការហ្វឹកហ្វឺនសាច់ដុំខ្នង និងជួយអ្នកប្រើប្រាស់ឱ្យសម្រេចបាននូវគោលដៅកាយសម្បទារបស់ពួកគេ។

លក្ខណៈសំខាន់ៗដែលត្រូវពិចារណា៖

  • ឧបករណ៍ហ្វឹកហ្វឺនសាច់ដុំខ្នងដែលដំណើរការបានយ៉ាងរលូននេះផ្តល់នូវជម្រើសនៃកម្រិតរេស៊ីស្តង់ 100 និងបង្ហាញទិន្នន័យហ្វឹកហ្វឺនបានយ៉ាងត្រឹមត្រូវក្នុងអំឡុងពេលហ្វឹកហ្វឺនសាច់ដុំខ្នង។
  • អេក្រង់ LCD អនុញ្ញាតឱ្យគ្រូបង្វឹកបង្កើនប្រសិទ្ធភាពថ្នាក់ហ្វឹកហ្វឺនជាក្រុមតូចៗតាមរយៈកម្មវិធីហ្វឹកហ្វឺនដែលមានលក្ខណៈសាមញ្ញ
  • ឧបករណ៍ហ្វឹកហ្វឺនសាច់ដុំខ្នងនេះ​មានការបង្ហាញតាមដាន​ដំណើរការហ្វឹកហ្វឺន​យ៉ាង​ជាក់លាក់

ព័ត៌មានបន្ថែម

អេក្រង់៖ TFT 2.0

បច្ចេកវិទ្យាភ្ជាប់៖ ប៊្លូធូស (Bluetooth) និង ANT+

កម្មវិធីហ្វឹកហ្វឺន៖ ដំណើរការដោយប៊ូតុងចាប់ផ្តើមរហ័ស (Quick Start) កម្មវិធីហ្វឹកហ្វឺនថាមពល កម្មវិធីហ្វឹកហ្វឺនចង្វាក់បេះដូង ការហ្វឹកហ្វឺនចន្លោះពេល(Interval Training) ការប្រកួតចម្ងាយ ការប្រកួតប្រជែងជាមួយមិត្តភក្តិ

រង្វាស់នៃការហ្វឹកហ្វឺន៖ ពេលវេលា ចម្ងាយ ចំនួនដងនៃការទាញក្នុងមួយនាទី កំណត់ពេលវេលាបំបែកក្នុងចម្ងាយ 500 ម៉ែត្រ កម្រិតរេស៊ីស្តង់ កាឡូរី វ៉ាត់ អត្រាចង្វាក់បេះដូង

Coach By Color® Technology មាន

រង្វាស់ថាមពល (វ៉ាត់)៖ WattRate® Direct Power Meter (+/-1%)

បច្ចេកវិទ្យារេស៊ីស្តង់៖ Static Air & Magnetic via 300° knob

កម្រិតរេស៊ីស្តង់៖ 100

ប្រព័ន្ធបង្វិល៖ ខ្សែពាន Poly-V

ប្រព័ន្ធទាញ៖ ច្រវ៉ាក់

បង្កាន់ដៃ៖ បង្កាន់ដៃរចនាឡើងតាមបែបធម្មជាតិ​​ជាមួយ​នឹង​ប៊ូតុង​ដើម្បី​បញ្ជាទៅកាន់អេក្រង់

ខ្សែរឹតជើង៖ មានគន្លឺះអាចដោះចេញយ៉ាងរហ័ស

ការផ្គត់ផ្គង់ថាមពលទៅអេក្រង់៖ ម៉ាស៊ីនបង្កើតថាមពលដោយខ្លួនឯងជាមួយនឹងថ្ម LiPo

ពណ៌ស៊ុម/ចង្អូរនៃកែបអង្គុយ៖ ពណ៌ខ្មៅ (Charcoal black)

សារធាតុនៃស៊ុម៖ ដែក

សារធាតុនៃចង្អូរកែបអង្គុយ៖ អាលុយមីញ៉ូម

ធ្នើរដាក់ទូរស័ព្ទ៖ មាន

បង្កាន់ដៃចាប់លើក៖ មាន

កង់ចល័ត៖ 2

ទម្ងន់អ្នកប្រើប្រាស់អតិបរមា៖ 330 ផោន (150kg)

ទម្ងន់ពេលតម្លើងរួច៖ 134 ផោន (61kg)

វិមាត្រពេលតម្លើងរួច៖ 85 អ៊ីញ x 28 អ៊ីញ x 47 អ៊ីញ (216cm x 71cm x 120cm)

កម្ពស់កែប៖ 17.7 អ៊ីញ (45cm)

ផលិតផល និងសេវាកម្ម

km