SearaSports Logo
Search
Close this search box.

ប្រព័ន្ធ SYNRGY សម្រាប់ការហ្វឹកហ្វឺនតាមបែប Functional ពីម៉ាក Life Fitness

ប្រព័ន្ធ SYNRGY គឺជាប្រព័ន្ធហ្វឹកហ្វឺនជាក្រុមតូចមួយដែលបន្ថែមគុណតម្លៃដល់អ្នកហ្វឹកហ្វឺននៅតាមក្លឹបហាត់ប្រាណ។ ឧបករណ៍ហ្វឹកហ្វឺនកាយសម្បទាដែលបានកំណត់រចនាសម្ព័ន្ធផ្ទាល់ខ្លួននេះជាមួយនឹងការរចនាដែលមិនគួរឱ្យភ័យខ្លាចរបស់វា អនុញ្ញាតឱ្យឧបករណ៍បំពេញនូវតម្រូវការនិងការចង់បាននៃប្រភេទអ្នកហ្វឹកហ្វឺនផ្សេងៗគ្នា។

ប្រព័ន្ធហ្វឹកហ្វឺន SYNRGY ពីម៉ាក Life Fitness ផ្តល់ជូននូវទីតាំងហ្វឹកហ្វឺនដែលល្អប្លែកគេចំនួនប្រាំបី ដែលអាចកំណត់តាមបំណងបានដើម្បីឆ្លុះបញ្ចាំងពីកម្មវិធីហ្វឹកហ្វឺន និងគោលដៅកាយសម្បទារបស់លោកអ្នក ដោយជួយបង្កើតបទពិសោធន៍នៃការហ្វឹកហ្វឺនដ៏មានន័យ។ ផលិតផលដែលបានកំណត់រចនាសម្ព័ន្ធផ្ទាល់ខ្លួននីមួយៗភ្ជាប់មកជាមួយនូវគម្របរ៉ក បន្ទះទម្ងន់ធ្វើពីដែករឹងមាំ និងប្រព័ន្ធបន្ថែមទម្ងន់។

ម៉ាក Life Fitness មានប្រព័ន្ធហ្វឹកហ្វឺន SNRGY ចំនួនបីប្រភេទដែលរួមបញ្ចូលនូវប្រព័ន្ធហ្វឹកហ្វឺន multi jungles ជាច្រើននៃទីតាំងហ្វឹកហ្វឺនផ្សេងៗគ្នា៖

 

ប្រព័ន្ធហ្វឹកហ្វឺន SYNRGY 90

ប្រព័ន្ធហ្វឹកហ្វឺន SYNRGY 90 ផ្តល់នូវការកំណត់ទម្រង់ហ្វឹកហ្វឺនដ៏ល្អប្លែកគេចំនួនបួន៖

  • ទម្រង់ Cable Cable ផ្តល់ជូននូវការលៃតម្រូវចំនួនពីរជាមួយនឹងប្រព័ន្ធទីតាំងខ្សែកាប របារទាញខ្លួនឡើង និងកន្លែងសម្រាប់ផ្ទុកបរិក្ខារហ្វឹកហ្វឺន
  • ទម្រង់ Cable Versa ផ្តល់ជូននូវការហ្វឹកហ្វឺនជាមួយដុំទម្ងន់ និងជម្រើសហ្វឹកហ្វឺនដោយខ្សែកាប រួមជាមួយនឹងប្រព័ន្ធខ្សែកាបដែលអាចលៃតម្រូវបាន។ ទម្រង់ហ្វឹកហ្វឺនមួយនេះក៏មានភ្ជាប់មកជាមួយបង្គោល u-link អាចលៃតម្រូវបាន ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប្រើជាបង្កាន់ដៃហ្វឹកហ្វឺនដោយការរុញខ្លួនឡើងលើ និងការហ្វឹកហ្វឺនជាច្រើនរបៀបផ្សេងទៀត
  • ទម្រង់ Versa Cable អនុញ្ញាតឱ្យលោកអ្នកហ្វឹកហ្វឺនដោយប្រើទម្ងន់ខ្លួនជាច្រើនរបៀបខុសៗគ្នា ការហ្វឹកហ្វឺនដោយប្រើខ្សែព្យួរខ្លួន ការទាញខ្សែ និងជម្រើសនៃការហ្វឹកហ្វឺនជាមួយដុំទម្ងន់ផងដែរ
  • ទម្រង់ Versa Versa ផ្តល់ជូននូវជម្រើសបន្ថែមក្នុងការហ្វឹកហ្វឺន ក៏ដូចជាទីតាំងធំទូលាយសម្រាប់ផ្ទុកបរិក្ខារហ្វឹកហ្វឺន និងអាចកំណត់ទៅលើលំហាត់ប្រាណតាមការចង់បាន

ប្រព័ន្ធហ្វឹកហ្វឺន SYNRGY 180

ប្រព័ន្ធហ្វឹកហ្វឺន SYNRGY 180 កើនឡើងទ្វេដងនៃធ្នើរផ្ទុកបរិក្ខារហ្វឹកហ្វឺនដែលនៅជាប់ជញ្ជាំង និងបង្កាន់ដៃសម្រាប់ហ្វឹកហ្វឺន។ ប្រព័ន្ធនេះត្រូវបានរចនាឡើងដើម្បីឱ្យមានច្រកចូលទៅហ្វឹកហ្វឺនរហូតដល់ទៅបី។ ទោះយ៉ាងណាក៏ដោយ វាក៏អាចកំណត់ទៅជាប្រព័ន្ធដែលនៅដាច់ដោយឡែកពីគេបាន អាស្រ័យលើតម្រូវការនៃកន្លែងហ្វឹកហ្វឺន។

 ប្រព័ន្ធហ្វឹកហ្វឺន SYNRGY 360

ខ្សែពាន និងរ៉ក៖ សំណង់ 7 x 19 នៃខ្សែដែលមានប្រព័ន្ធបញ្ចេញប្រេងម៉ាស៊ីនដោយស្វ័យប្រវត្តិ ខ្សែស្រោបដោយសារធាតុនីឡុងដែលបំពេញតាមលក្ខណៈបច្ចេកទេសយោធារបស់សហរដ្ឋអាមេរិក។ អង្កត់ផ្ចិតរ៉ក 4-1/2 អ៊ីញ (11cm) និង 6 អ៊ីញ (15 cm) ដែលផលិតពីនីឡុងស្រោបសារធាតុ fiberglass ដែលមានមុខបិទជិត

ការពិពណ៌នាអំពីស៊ុម៖ ស៊ុមដែកកម្រាស់ 11-gauge ធានាបាននូវភាពរឹងមាំអតិបរមា។ ស៊ុមនីមួយៗទទួលបាននូវការលាបថ្នាំការពារអេឡិចត្រូស្តាទិកដែលធានាបាននូវភាពស្អិតជាប់ល្អជាអតិបរមាបានយូរអង្វែង

ក្បាំងការពារ៖ ផ្នែកខាងមុខពេញ (ជាជម្រើស) និងផ្នែកខាងក្រោយ និងគម្របរ៉កផងដែរ

បន្ទះទម្ងន់ និងរបារគន្លងបន្ទះទម្ងន់៖ បន្ទះទម្ងន់ផលិតពីដែករឹងមាំ; បន្ទះទម្ងន់នៅផ្នែកខាងលើត្រូវបានបំពាក់ជាមួយប្រព័ន្ធខ្សែកាបដែលអាចបញ្ចេញប្រេងរំអិលដោយខ្លួនឯង; ម្ជុលកំណត់ដុំទម្ងន់មានអង្កត់ផ្ចិត 7/16 អ៊ីញ (11mm) អាចប្រើជាគន្លឹះខ្ទាស់ជាប់ល្អដោយប្រព័ន្ធម៉ាញ៉េទិច ហើយត្រូវបានភ្ជាប់ទៅនឹងជង់ទម្ងន់ដើម្បីការពារការបាត់បង់ ប្រព័ន្ធតម្លើងទម្ងន់បន្ថែមត្រូវបានដាក់បញ្ចូលជាមួយបន្ទះទម្ងន់នៅផ្នែកខាងលើ។

km