SearaSports Logo
Search
Close this search box.

ការហ្វឹកហ្វឺនកាយសម្បទាដោយប្រើបច្ចេកវិទ្យា

ការលេងហ្គេមកម្សាន្តដែលទទួលបានការហ្វឹកហ្វឺនសុខុមាលភាព

Icaros គឺជាបច្ចេកវិទ្យាចុងក្រោយនៃហ្គេមកម្សាន្តដែលទទួលបានការហ្វឹកហ្វឺនសុខុមាលភាព។ ការបញ្ចូលគ្នានូវពិភពនិម្មិត (VR) ជាមួយនឹងអត្ថប្រយោជន៍នៃការហ្វឹកហ្វឺនសាច់ដុំផ្នែកកណ្តាល (ពោះ) តាមរបៀបមួយដែលផ្តល់នូវការកម្សាន្តផងនិងធ្វើលំហាត់ប្រាណរាងកាយដែលស្ថិតក្នុងជំហរជាច្រើនក្នុងការជួយបង្ហាប់សាច់ដុំពោះ ខ្នង ជើង និងសាច់ដុំដៃ ខណៈពេលដែលកំពុងបំពេញមុខងារប្រព័ន្ធប្រសាទដើម្បីបង្កើនភាពស៊ីចង្វាក់គ្នាផងដែរ។ ជាពិសេសផលិតផលចំនួនពីរដែលមានភាពសក្តិសមសម្រាប់គេហដ្ឋាន ស្ទូឌីយោ ឬកន្លែងហាត់ប្រាណ។ ប្រភេទ Icaros Home គឺជាការរួមបញ្ចូលគ្នានូវការហ្វឹកហ្វឺនកាយសម្បទាជាមួយនិងពិភពនិម្មិត (VR) ដែលអ្នកប្រើប្រាស់ស្ថិតក្នុងទម្រង់កាយវិការ plank កំពុងហោះហើរ ឬជ្រមុជទឹកក្នុងពិភពនិម្មិតដ៏អស្ចារ្យមួយប្រៀបដូចជាលោកអ្នកគឺជាកាពីទែនកំពុងបើកយន្តហោះផ្ទាល់ខ្លួនអញ្ចឹង។ Icaros Cloud គឺជាឧបករណ៍ហ្វឹកហ្វឺនតាមបែបកម្សាន្តដែលរាងសំប៉ែតភ្ជាប់ជាមួយប្រព័ន្ធឌីជីថលប្រើសម្រាប់ការហ្វឹកហ្វឺនកាយសម្បទាពេញរាងកាយ ដើម្បីបង្កើនសាច់ដុំផ្នែកកណ្តាល​ (ពោះ) ជួយសម្រួលនិងរក្សាតុល្យភាពរាងកាយតាមរយៈការហ្វឹកហ្វឺនមួយដែលគ្មានលំនឹងនៅលើឧបករណ៍ Icaros Cloud ។ Icaros Cloud អាចប្រើបានទាំងកម្មវិធីដោយឥតគិតថ្លៃ ឬកម្មវិធី Pro App ដែលមានមុខងារពេញលេញដើម្បីផ្តល់នូវលំហាត់ប្រាណយ៉ាងសកម្មជាច្រើន​ដោយអ្នកវិទ្យាសាស្រ្តផ្នែកកីឡានិងគ្រូបង្វឹកជំនាញ ក៏ដូចជាលំហាត់ប្រាណបែបយ៉ូហ្គា និងការហ្វឹកហ្វឺនផ្នែក Pilates ផងដែរ។

Connected Fitness ? Enhancing User Engagement On-Line, On-Cloud, On-App

ក្រុមហ៊ុន Seara ស្ថិតនៅក្នុងឧស្សាហកម្មឈានមុខគេក្នុងការផ្តល់នូវដំណោះស្រាយ និងផលិតផលសម្រាប់ក្លឹបហាត់ប្រាណធំៗ មជ្ឈមណ្ឌលសេវាអសកម្ម ឬអកម្ម មជ្ឈមណ្ឌលហ្វឹកហ្វឺនសុខមាសភាព និងអ្នកប្រើប្រាស់តាមគេហដ្ឋានដែលចង់ប្រើប្រាស់បច្ចេកវិទ្យាឌីជីថលចុងក្រោយបំផុតដើម្បីលើកកម្ពស់កម្មវិធីប្រើប្រាស់និងបទពិសោធន៍របស់ពួកគេ។ ឥឡូវនេះ មានដំណោះស្រាយជាច្រើនទាំងបើកចំហ និងមានអ្នកកាន់កម្មសិទ្ធិគ្រង់គ្រងដើម្បីធ្វើរង្វាស់ថាមពល តាមដានដំណើរការ វិភាគទិន្នន័យ និងលទ្ធផលរហូតមកដល់បច្ចុប្បន្ន កម្មវិធីចម្រុះសម្រាប់ហ្វឹកហ្វឺនផ្ទាល់ខ្លួន ឬគ្រាន់តែចុះឈ្មោះចូលរួមដើម្បីទទួលបានភាពរីករាយជាមួយកម្មវិធីហ្វឹកហ្វឺនជាក្រុមផ្សេងទៀត។ សម្រាប់ទាំងការហ្វឹកហ្វឺនចង្វាក់បេះដូងនិងការហ្វឹកហ្វឺនសាច់ដុំ មុខងារក្នុងការហ្វឹកហ្វឺនអាចលៃតម្រូវបានដូចគ្នា ចូលទៅប្រើប្រាស់ឧបករណ៍ ទទួលបានព័ត៌មានហ្វឹកហ្វឺនដែលឆ្លើយតបពីឧបករណ៍និងនៅលើកម្មវិធី ហើយអនុវត្តតាមនិងតាមដានលទ្ធផលសង្ខេបនៃការហ្វឹកហ្វឺនបន្ទាប់ពីហាត់ប្រាណរួច។

គន្លឹះសំខាន់ក្នុងការប្រើប្រាស់ប្រព័ន្ធហ្វឹកហ្វឺនកាយសម្បទាដែលមានបណ្តាញតភ្ជាប់គឺដើម្បីទទួលបានរង្វាស់ទិន្នន័យ ទទួលបានពិសោធន៍ពីកម្មវីធីហ្វឹកហ្វឺនផ្ទាល់ខ្លួននិងជាក្រុមឱ្យក្លាយទៅជាការជម្រុញទឹកចិត្តដើម្បីបង្វែរការចូលរួមទៅក្នុងបែបបទនៃការរស់នៅប្រកបដោយសុខភាពល្អ។ ក្រុមហ៊ុន Seara អាចជួយលោកអ្នកជាមួយនឹងផលិតផល និងដំណោះស្រាយលំដាប់ពិភពលោក ជាមួយនឹងការឆ្លើយតបទៅនឹងសំណួរនានាដែលអាចឱ្យលោកអ្នកកំណត់ពីកម្រិតនៃការចូលរួមផ្ទាល់ខ្លួនរបស់អ្នកសម្រាប់អង្គភាព ឬសម្រាប់ខ្លួនឯងផ្ទាល់។

km