SearaSports Logo
Search
Close this search box.

កន្លែងហាត់ប្រាណនៅតាមគេហដ្ឋាន

នៅគេហដ្ឋាន នៅកន្លែងធ្វើការ នៅពេលលេង ក្រុមហ៊ុន Seara គាំទ្រនូវបែបបទជីវិតរស់នៅយ៉ាងសកម្ម

ក្រុមហ៊ុន Sports Engineering And Recreation Asia Ltd (Seara) មានវត្តមានហាងលក់រាយដែលមានជំនាញយ៉ាងទូលំទូលាយក្នុងតំបន់ឥណ្ឌូចិន និងអាស៊ីបូព៌ា។ ស្ទើរតែគ្រប់ការិយាល័យទាំងអស់មានបន្ទប់តាំងបង្ហាញក្នុងនោះ ដែលដាក់បង្ហាញនូវឧបករណ៍ហ្វឹកហ្វឺនកាយសម្បទាសម្រាប់គេហដ្ឋានមានគុណភាពខ្ពស់ដូចទៅនឹងឧបករណ៍មានម៉ាកយីហោតែមួយដែលឃើញមាននៅតាមក្លឹបហាត់ប្រាណធំៗ។ ក្រុមហ៊ុន Seara រៀបចំហាងលក់ទំនិញរបស់ខ្លួនមិនមែនជាប្រភេទហាងលក់រាយតាមទីផ្សារធំទេ ប៉ុន្តែអាចផ្តល់ឱ្យអតិថិជននូវឱកាសដើម្បីទិញផលិតផលដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីក្រុមហ៊ុន Seara ដែលជាអ្នកចែកចាយនិងនាំចូលដោយស្របច្បាប់។ មិនមានឈ្មួញកណ្តាលគិតតម្លៃបន្ថែមទៀតនោះទេ។ ក្រុមហ៊ុន Seara នឹងមិនលក់គ្រឿងបរិក្ខារដែលក្រុមភ្នាក់ងារបម្រើសេវាកម្មរបស់យើងមិនអាចផ្តល់សេវាបានដោយផ្ទាល់ទេ។ ម៉ាកយីហោនីមួយៗដែលយើងតំណាង គឺជាដៃគូដែលអាចទុកចិត្តបានយូរអង្វែង។ ឧទាហរណ៍ ក្រុមហ៊ុន Seara គឺជាអ្នកចែកចាយឧបករណ៍ម៉ាក Life Fitness ឈរជើងយូរជាងគេនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ នៅពេលដែលលោកអ្នកទិញឧបករណ៍មួយសម្រាប់ប្រើប្រាស់នៅគេហដ្ឋានពីក្រុមហ៊ុន Seara នោះលោកអ្នកអាចឡើងស៊េរី ឬប្តូរស៊េរីថ្មីបានគ្រប់ពេលវេលាដោយសារមានការធានាទិញចូល និងទិញយកវិញ។ ឧត្តមភាពនៃសេវាកម្មនេះគឺជាហេតុផលមួយដែលអ្នកប្រើប្រាស់ជាច្រើនមករកក្រុមហ៊ុន Seara ដើម្បីកក់ទុកមុននូវសម្ភារបរិក្ខារសម្រាប់ប្រើប្រាស់នៅគេហដ្ឋាន ឬជាលក្ខណៈពាណិជ្ជកម្មផងដែរ។ ចំណុចនេះ លោកអ្នកមិនអាចទទួលបានពីហាងលក់ទំនិញ ឬអ្នកលក់ផលិតផលតាម​អនឡា​ញផ្សេង​បាននោះ​ទេ​។

km