ស្វែងរក
Close this search box.

Power Plate Personal

$3,239.00

លេខកូដផលិតផល៖ PWP-PT1 ប្រភេទ៖ ម៉ាក៖

មានរូបរាងតូចនិងទម្ងន់ស្រាល ឧបករណ៍ហ្វឹកហ្វឺនរាងកាយតាមបែបរំញ័រស៊េរី Personal ពីម៉ាក Power Plate គឺជាឧបករណ៍ហាត់ប្រាណដែលមានអត្ថប្រយោជន៍ច្រើន ជួយលោកអ្នកឱ្យសម្រេចបាននូវគោលដៅកាយទាសម្បទារបស់លោកអ្នក កាន់តែឆាប់រហ័សនិងមានប្រសិទ្ធភាពកាន់តែខ្លាំងផងដែរ។

ផ្តល់នូវស្តង់ដារល្អបំផុតនៅក្នុងបច្ចេកវិទ្យារំញ័រពេញរាងកាយ ឧបករណ៍ហ្វឹកហ្វឺនរាងកាយតាមបែបរំញ័រស៊េរី Personal ពីម៉ាក Power Plate មានប្រេកង់កំណត់ 35Hz ក្នុងរយៈពេលកំណត់ 30 ឬ 60 វិនាទី មានខ្សែសម្រាប់ហ្វឹកហ្វឺនដៃមួយឈុត កម្រាលកៅស៊ូ ខ្សែភ្ជាប់ចរន្តអគ្គិសនី និងប្រដាប់បញ្ជាពីចម្ងាយដើម្បីផ្តល់ភាពងាយស្រួលក្នុងការដំណើរការម៉ាស៊ីន។

ឧបករណ៍ហ្វឹកហ្វឺនរាងកាយតាមបែបរំញ័រស៊េរី Personal ពីម៉ាក Power Plate ងាយស្រួលទុកដាក់នៅក្រោមគ្រែ ឬក្នុងទូខោអាវតូចមួយ ជាមួយនឹងវ៉ាលីយួរដៃដាក់តាមខ្លួនសម្រាប់ការធ្វើដំណើរ និងសម្រាប់ការហ្វឹកហ្វឺនភ្លាមៗនៅពេលធ្វើដំណើរទៅឆ្ងាយ។​

  • បង្កើនដង់ស៊ីតេឆ្អឹង
  • ជួយដុតបំផ្លាញកាឡូរីកាន់តែច្រើន
  • ជួយព្យាបាលសាច់ដុំឱ្យជាសះស្បើយឡើងវិញ
  • ពង្រឹងចលនាចរន្តឈាម
  • បង្កើននូវភាពបត់បែន
  • ជួយកម្រើកដល់សរសៃសាច់ដុំជាច្រើន

 

Power Plate Personal

ស្កេនដោយប្រើទូរស័ព្ទដៃ

ការពិពណ៌នា៖

ឧបករណ៍ហ្វឹកហ្វឺនរាងកាយតាមបែបរំញ័រពីម៉ាក Power Plate មានប្រេកង់រំញ័ររហូតដល់ 50 ដងក្នុងមួយវិនាទីដោយបញ្ជូនរំញ័រតូចៗឆ្លងកាត់រាងកាយរបស់លោកអ្នក។ រំញ័រតូចៗទាំងនេះធ្វើឱ្យកម្រើកដល់ក្រុមសាច់ដុំជាច្រើន ជួយដុតបំផ្លាញកាឡូរីកាន់តែច្រើន ធ្វើឱ្យចរន្តឈាមស្រួល និងជួយព្យាបាលសាច់ដុំឱ្យជាសះស្បើយឡើងវិញ។


 

Power Plate’s patented PrecisionWave? Technology is engineered to activate the body?s natural reflexive response to precision vibration, engaging the muscles in a consistent and controlled manner that results in accelerated training benefits. Among the benefits offered by using Power Plate are increases in blood flow, metabolic rate and improved balance.

ការប្រើប្រាស់ឧបករណ៍ហ្វឹកហ្វឺនរាងកាយតាមបែបរំញ័រពីម៉ាក Power Plate ក៏ត្រូវបានបង្ហាញឱ្យឃើញនូវលទ្ធផលនៃការបង្កើនថាមពលសាច់ដុំ និងភាពបត់បែន ក៏ដូចជាការជួយពង្រឹងសុខភាពឆ្អឹងផងដែរ។ ប្រសិទ្ធភាពរបស់ឧបករណ៍ហ្វឹកហ្វឺនរាងកាយតាមបែបរំញ័រពីម៉ាក Power Plate ត្រូវបានបង្ហាញនៅក្នុងការសិក្សាជាច្រើនទៅលើផ្នែកវេជ្ជសាស្ត្រនិងវិទ្យាសាស្ត្រ ក៏ដូចជាគ្លីនិកស្តារនីតិសម្បទានិងកន្លែងថែទាំសុខុមាលភាព មជ្ឈមណ្ឌលកីឡា និងបច្ចុប្បន្នត្រូវបានប្រើប្រាស់ដោយក្រុមកីឡាករអាជីព និងក្រុមកីឡាមហាវិទ្យាល័យជាច្រើននៅសហរដ្ឋអាមេរិក និងមនុស្សជាច្រើនផ្សេងទៀតនៅជុំវិញពិភពលោក។

  • ម៉ាក Power Plate គឺជាឧបករណ៍ដែលប្រើប្រាស់ក្នុងវិស័យវេជ្ជសាស្ត្រដែលមានវិញ្ញាបនបត្រ MDD
  • ម៉ាក Power Plate គឺជាឧបករណ៍ដែលទទួលបានចំណាត់ថ្នាក់ 1c ចុះបញ្ជីដោយរដ្ឋបាល​ចំណីអាហារ​និង​ឪ​ស​ថ (FDA) របស់សហរដ្ឋអាមេរិក

ព័ត៌មាន​បន្ថែម​៖

ទម្ងន់៖

18.2 kg

វិមាត្រ៖

70 ? 47.5 ? 15.7 cm

ទម្ងន់អ្នកប្រើប្រាស់អតិបរមា៖

120 kg

ការផ្គត់ផ្គង់ថាមពល៖

100-240V AC, 50 / 60Hz Universal voltage

en_GB