ការហ្វឹកហ្វឺនសាច់ដុំដោយប្រើឧបករណ៍ស៊េរី Selectorized ប្រើចលនានិងជម្រុញទឹកចិត្តក្នុងការហ្វឹកហ្វឺនដូចគ្នាជាមួយការហ្វឹកហ្វឺនជាមួយឧបករណ៍ស៊េរី plate-loaded ពីម៉ាក Hammer Strength ដែរ។ ឧបករណ៍ហ្វឹកហ្វឺនស៊េរី MTS ពីម៉ាក Hammer Strength បញ្ចូលនូវការហ្វឹកហ្វឺនដែលផ្តោតលើចលនាសាច់ដុំនិងឆ្អឹងនៃលំនាំបច្ចេកវិទ្យា Iso-lateral ដែលមានជ្រើសរើសទម្ងន់ក្នុងការហ្វឹកហ្វឺនយ៉ាងងាយស្រួលនិងប្រកបដោយផាសុកភាព។
អំពីឧបករណ៍ហ្វឹកហ្វឺនសាច់ដុំម៉ាក Hammer Strength
ឧបករណ៍ហ្វឹកហ្វឺនសាច់ដុំម៉ាក Hammer Strength ត្រូវបានរចនាឡើងដើម្បីជួយដល់អ្នកដែលទើបតែចាប់ផ្តើមហ្វឹកហ្វឺនកម្រិតដំបូងរហូតដល់អត្តពលិកកម្រិតជំនាញហ្វឹកហ្វឺននិងទទួលបាននូវគោលដៅកាយសម្បទារបស់ពួកគេ។ ឧបករណ៍ហ្វឹកហ្វឺនសាច់ដុំម៉ាក Hammer Strength មានជម្រើសចាប់ពីឧបករណ៍ហ្វឹកហ្វឺនដែលមានផ្ទុកនូវដុំទម្ងន់ស៊េរី plate-loaded រហូតដល់ស៊ុមហ្វឹកហ្វឺនកម្រិតខ្ពស់ដើម្បីពង្រឹងនូវក្លឹបហាត់ប្រាណនិងជួយជម្រុញសមត្ថភាពគ្រូបង្វឹករបស់លោកអ្នកដើម្បីកសាងអត្តពលិក។