Search
Close this search box.

ការហ្វឹកហ្វឺនសុខុមាលភាពក្រៅអគារ & ប្រព័ន្ធលេងកម្សាន្ត

ការរចនាជម្រុញឱ្យមានការចូលរួម

មធ្យោបាយដ៏ល្អបំផុតមួយដើម្បីពង្រឹងសុខភាពរបស់លោកអ្នកគឺដោយការធ្វើឱ្យមានភាពសកម្ម និងធ្វើលំហាត់ប្រាណ។ ជាសំណាងល្អ លោកអ្នកមិនចាំបាច់ក្លាយជាអ្នកជំនាញហ្វឹកហ្វឺនកាយសម្បទា ឬក៏មិនចាំបាច់ទៅកន្លែងហាត់ប្រាណដើម្បីរក្សាភាពសកម្មនោះទេ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ អ្នកជំនាញផ្នែកវិស្វកម្មកីឡានិងការកម្សាន្តបានបង្កើតប្រព័ន្ធមួយដែលអនុញ្ញាតឱ្យលោកអ្នកចូលរួមក្នុងសកម្មភាពហ្វឹកហ្វឺនកាយសម្បទាខណៈពេលដែលមានធម្មជាតិនៅជុំវិញខ្លួនផងដែរ។

កន្លែងលេងកម្សាន្តរបស់កុមារនិងកន្លែងហាត់ប្រាណសម្រាប់មនុស្សពេញវ័យនៅខាងក្រៅអគារបានក្លាយជាផ្នែកសំខាន់នៃកម្មវិធីមូលដ្ឋានសេវាជំនួយដល់ការអភិវឌ្ឍន៍ណាមួយ។

មានកត្តាសំខាន់បីដែលផ្តល់នូវភាពជោគជ័យសម្រាប់កន្លែងលេងកម្សាន្តរបស់កុមារផ្នែកពាណិជ្ជកម្ម និងក្លឹបហាត់ប្រាណ។

កត្តានៃភាពអស្ចារ្យ (WOW FACTOR) គឺជាខណៈពេលដែលកុមារបានមកដល់។ វាបង្កើតនូវការរំពឹងទុកនៃសកម្មភាព ជើងចង់រត់យ៉ាងពេញទំហឹងដើម្បីស្វែងរកដំណើរផ្សងព្រេង ហើយវាបំពេញនូវតម្រូវការផ្នែកសភាវគតិរបស់កុមារសម្រាប់ការផ្លាស់ប្តូរ ភាពសម្បូរបែប និងការរីកចម្រើន។

កត្តាជម្រុញក្នុងការលេងកម្សាន្ត (STAY FACTOR) ធានាថារាល់ពេលដែលចូលទៅកាន់មុខងារលេងកម្សាន្តនីមួយៗ វាបង្កើតបាននូវការជួបប្រទះថ្មីៗដែលបង្ហាញពីទិដ្ឋភាពនៃការកម្សាន្តថ្មី។

កត្តាអភិវឌ្ឍ (DEVELOP FACTOR) មានន័យថា ទោះបីជាការលេងកម្សាន្តសុទ្ធតែជាការសប្បាយ និងការសើចក៏ដោយ វាក៏ទាក់ទងនឹងការអភិវឌ្ឍន៍ ភាពផ្ទាល់ខ្លួន ការសហការ និងការប្រកួតប្រជែងផងដែរ។ កត្តាអភិវឌ្ឍបង្កើតវិធីជាច្រើនដែលកុមារអភិវឌ្ឍជំនាញនៃចលនាសាច់ដុំរាងកាយ ភាពស៊ីចង្វាក់គ្នា តុល្យភាព ជាមួយនឹងបញ្ញាក្នុងការសិក្សា និងការអភិវឌ្ឍន៍នូវការយល់ដឹង។

នេះគឺជាវិធីដ៏ល្អប្លែកគេពីម៉ាក Kompan ហើយវាបង្ហាញនៅក្នុងផលិតផលនិងការរចនាទាំងអស់របស់ពួកគេ។ ក្រុមហ៊ុន Sports Engineering And Recreation Asia Ltd. (SEARA) មានមោទកភាពដែលត្រូវបានផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងគ្រឿងបរិក្ខារលេងកម្សាន្តផ្នែកពាណិជ្ជកម្មដែលល្អបំផុតសម្រាប់កុមារ។

MyEQUILIBRIA ញែកព្រំដែនរវាងសិល្បៈ និងឧបករណ៍ហ្វឹកហ្វឺនកាយសម្បទាកម្រិតខ្ពស់។

ម៉ាក MyEQUILIBRIA គឺ​ជា​ម៉ាកមួយប្រភេទពង្រឹង​នូវ​សុខុមាលភាព​ខាងក្រៅ​អគារសម្រាប់​មនុស្ស​ពេញវ័យ។ ការផលិតផលរបស់ពួកគេត្រូវបានគិតគូទៅលើមជ្ឈដ្ឋានជុំវិញនៃការហ្វឹកហ្វឺនទម្ងន់ខ្លួន និងការហ្វឹកហ្វឺនតាមបែប functional ដែលកំណត់ឡើងវិញនូវបទពិសោធន៍ក្នុងការហ្វឹហ្វឺននិងអត្ថប្រយោជន៍នៃការហាត់ប្រាណនៅទីវាលខាងក្រៅអគារ។ កន្លែងតូចមួយនៅក្នុងគម្រោងអភិវឌ្ឍណាមួយអាចក្លាយជាសួនសម្រាប់ហ្វឹកហ្វឺនសុខុមាលភាពក្រៅអគារជាមួយនឹងការតម្លើងយ៉ាងត្រឹមត្រូវ ជួយជម្រុញដល់របៀបរស់នៅយ៉ាងរស់រវើករបស់ភ្ញៀវនិងអ្នកជួល ក៏ដូចជាការបញ្ជាក់អំពីការរចនាដ៏ល្អប្លែកគេផងដែរ។

ក្រុមហ៊ុន Sports Engineering and Recreation Asia Ltd. (Seara) ផ្តល់ជូននូវបរិក្ខារកីឡាក្រៅអគារជាច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមមានប្រទេសកម្ពុជា មីយ៉ាន់ម៉ា ថៃ និងវៀតណាម។

km