Search
Close this search box.

កម្រាលស្នោ Mooto Pure EVA សម្រាប់កន្លែងហ្វឹកហ្វឺនប្រដាល់ និងហាត់គុណ

កម្រាលស្នោ Mooto ផ្តល់ជូននូវកម្រាលហាត់ក្បាច់គុនដែលជាប្រភេទកម្រាលផ្គុំចូលគ្នាហើយអាចត្រលប់ផ្ទៃរបស់វាបាន ដែលមានគុណភាពខ្ពស់ផលិតនៅប្រទេសកូរ៉េខាងត្បូង។ ប្រព័ន្ធកម្រាលម៉ាកនេះមានលក្ខណៈពិសេសនៃភាពធន់មាំ និងអាចប្រើប្រាស់បានយូរអង្វែង។ កម្រាលស្នោដ៏ក្រាស់របស់ម៉ាកនេះក៏ត្រូវបានរចនាឡើងផងដែរដើម្បីការពារការរងរបួសដល់អ្នកហ្វឹកហ្វឺនគ្រប់កម្រិតក្នុងចំណោមអ្នកដែលហាត់ក្បាច់គុនចម្រុះ, មួយថៃ, ការហ្វឹកហ្វឺន ជី-ជីតស៊ូ (jiu-jitsu) របស់ប្រេស៊ីល, ប្រដាល់សេរី, ការ៉ាតេ, យូដូ, អាគីដូ និងប្រភេទបច្ចេកទេសការពារខ្លួនផ្សេងៗទៀត។

កម្រាលស្នោ Mooto ផ្តល់នូវជម្រើសកម្រាលហ្វឹកហ្វឺនដែលមានរចនាប័ទ្មផ្សេងៗគ្នា ដើម្បីជួយផ្តល់នូវអ្វីដែលលោកអ្នកត្រូវការសម្រាប់កន្លែងហាត់ប្រាណរបស់លោកអ្នក ក្នុងពេលជាមួយគ្នានេះក៏អាចជួយអតិថិជនរបស់លោកអ្នកឱ្យសម្រេចបាននូវគោលដៅហ្វឹកហ្វឺនកាយសម្បទារបស់ពួកគេផងដែរ។

km