ស្វែងរក
Close this search box.

Life Fitness C1 Lifecycle

$3,031.00$3,773.00

លេខកូដផលិតផល៖ LF-C1 GO , LF-C1 TRACK CONNECT ប្រភេទ៖ ម៉ាក៖

Here are the key features of the C1 Upright Lifecycle Exercise Bike from Life Fitness equipment:

  • លក្ខណៈបច្ចេកទេសកម្រិតខ្ពស់ផ្តល់នូវរេស៊ីស្តង់ចំនួន 20 កម្រិត ការរចនាតាមបែបធម្មជាតិដែលជួយសម្រាលដល់ការប៉ះពាល់សន្លាក់ឆ្អឹង និងការបំបែកកម្លាំងហ្វឹកហ្វឺនទៅគ្រប់ផ្នែកនៃក្រុមសាច់ដុំ
  • ប្រព័ន្ធហ្វឹកហ្វឺន Go System ដំណើរការរហ័ស (quick start) អាចចងចាំការកំណត់ចំពោះកម្មវិធីដែលបានហ្វឹកហ្វឺនពីវគ្គមុន
  • មានកម្មវិធីជម្រុញទឹកចិត្តក្នុងការហ្វឹកហ្វឺនដែលបានកំណត់ជាស្រេចចំនួន 14 កម្មវិធីនៅលើអេក្រង់ប្រភេទ Go, 16 កម្មវិធីនៅលើអេក្រង់ប្រភេទ Track Connect
  • កែបនិង​ឈ្នាន់​ដ៏​ល្អ​ឥត​ខ្ចោះ មាន​ខ្សែរឹត​ជើងនិង​ផ្ទៃឈ្នាន់​មិន​រអិល
  • ចង្កូតកង់មានរចនាប័ទ្ម​ដូចចង្កូតកង់ប្រណាំង
  • បន្ទះស្ទង់ចង្វាក់បេះដូងដោយការចាប់ និងមានជម្រើសបន្ថែមសម្រាប់ការតាមដានចង្វាក់បេះដូងដោយប្រើ wireless
  • ការរចនាតាបបែបធម្មជាតិផ្តល់នៅភាពធន់មាំនិងមានទម្រកំភួនដៃដ៏ល្អ

Life Fitness C1 Lifecycle

ស្កេនដោយប្រើទូរស័ព្ទដៃ

ការពិពណ៌នា៖

កង់ខ្នងត្រង់ស៊េរី C1 ពីម៉ាក Life Fitness គឺជាឧបករណ៍លំហាត់ប្រាណមានទម្ងន់ស្រាលដែលផលិតឡើងដើម្បីផ្តល់នូវជំហរក្នុងការជិះកង់ខ្នងត្រង់តាមបែបធម្មជាតិដ៏ល្អបំផុតដើម្បីធានាបាននូវការហាត់ប្រាណប្រកបដោយផាសុកភាព និងប្រសិទ្ធភាព។ កង់ខ្នងត្រង់ស៊េរី C1 បង្ហាញពីការស្រាវជ្រាវ និងការច្នៃប្រឌិតដែលធ្វើឱ្យកង់ស៊េរី Lifecycle ក្លាយជាជម្រើសទី 1 នៅក្នុងក្លឹបសុខភាពដ៏ល្អបំផុតនៅទូទាំងពិភពលោក។
លក្ខណៈពិសេសៗដែលត្រូវពិចារណា៖

  • កង់ខ្នងត្រង់ស៊េរី C1 ផ្តល់នូវមុខងារសន្សំសំចៃថាមពល
  • ការទិញកង់ខ្នងត្រង់ស៊េរី C1 ជាមួយអេក្រង់ប្រភេទ Go អនុញ្ញាតឱ្យអ្នកប្រើបង្កើតការហ្វឹកហ្វឺនផ្ទាល់ខ្លួនដើម្បីបំពេញតាមតម្រូវការរបស់ពួកគេ
  • ការដំណើរការហ្វឹកហ្វឺនមានសម្លេងស្ងាត់ល្អគួរឱ្យកត់សម្គាល់ អនុញ្ញាតឱ្យអ្នកប្រើប្រាស់មើលទូរទស្សន៍ និងស្តាប់តន្ត្រីក្នុងពេលកំពុងហាត់ប្រាណ

អេក្រង់ប្រភេទ Go និង Track រួមបញ្ចូលនូវភាពងាយស្រួលក្នុងការប្រើប្រាស់ និងមុខងារហ្វឹកហ្វឺនប្រកបដោយភាពត្រឹមត្រូវជាមួយនឹងកម្មវិធីដែលបានកំណត់ជាស្រេច និងកម្មវិធីហ្វឹកហ្វឺនផ្ទាល់ខ្លួន។ គេក្រង់ប្រភេទនីមួយៗអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើតទម្រង់គណនីហ្វឹកហ្វឺនចំនួនពីរសម្រាប់រក្សាទុកទិន្នន័យនៃការហាត់ប្រាណបានទ្វេដង។

អេក្រង់អនុញ្ញាតឱ្យអ្នកប្រើប្រាស់ភ្ជាប់ទៅបញ្ជីកម្មវិធីដៃគូដែលកំពុងមានការកើនឡើងរួមមាន Nike+, Garmin, Apple Health, Fitbit និង MyFitnessPal ។ អ្នកប្រើប្រាស់ក៏អាចភ្ជាប់ទៅកម្មវិធីអន្តរកម្មដូចជា RunSocial ផងដែរ។

ជម្រើសអេក្រង់៖

អេក្រង់ប្រភេទ GO ពីម៉ាក Life Fitness
អេក្រង់ប្រភេទ Track Connect ពីម៉ាក Life Fitness

ព័ត៌មាន​បន្ថែម​៖

ទម្ងន់៖ 53 kg
វិមាត្រ៖ 104 × 60 × 142 cm
អេក្រង់

អេក្រង់ប្រភេទ Go និង Track Connect

ទម្ងន់អ្នកប្រើប្រាស់អតិបរមា៖

135kg

ការផ្គត់ផ្គង់ថាមពល៖

ចរន្តអគ្គិសនីដែលប្រើប្រាស់ទូទៅជាសកល

en_GB