ទាំងនេះគឺជាលក្ខណៈសំខាន់ៗនៃម៉ាស៊ីនដើរលើខ្យល់ស៊េរី E3 ពីម៉ាក Life Fitness ៖
- កម្រិតរេស៊ីស្តង់អាចលៃតម្រូវបានរហូតដល់ 20 កម្រិត
- បច្ចេកវិទ្យា WhisperStride ប្រើទ្រនាប់កង់ឃ្លីដែលផ្តល់នូវសម្លេងស្ងាត់ល្អនិងមានចលនារលូនសម្រាប់ការហ្វឹកហ្វឺន
- ការតាមដានចង្វាក់បេះដូងមានភាពស៊ីជម្រៅតាមរយៈបន្ទះស្ទង់ចង្វាក់បេះដូងដែលចាប់ដោយដៃ
- ការស្រាវជ្រាវលើចលនានៃការហ្វឹកហ្វឺនយ៉ាងទូលំទូលាយបានជួយឱ្យអ្នកប្រើប្រាស់បង្កើតបានចលនាហ្វឹកហ្វឺនយ៉ាងរលូនជាមួយនឹងគន្លងដែលមានរាងជាអេលីប។
- ការតាមដានចង្វាក់បេះដូងជាមួយនឹងខ្សែពាក់ទ្រូងដែលប្រើប្រាស់បច្ចេកវិទ្យា wireless រួមបញ្ចូលជាមួយនឹងអេក្រង់។
- កម្មវិធីហ្វឹកហ្វឺន Life Fitness Coach Zone ផ្តល់ជូនអ្នកប្រើប្រាស់ដោយជម្រុញទឹកចិត្តក្នុងការហ្វឹកហ្វឺនដើម្បីផ្តោតទៅលើក្រុមសាច់ដុំផ្សេងៗគ្នា