ស្វែងរក
Close this search box.

Life Fitness E1 Elliptical Cross Trainer

$4,763.00$5,506.00

លេខកូដផលិតផល៖ LF-E1 GO, LF-E1 TRACK CONNECT ប្រភេទ៖ ម៉ាក៖

ទាំងនេះគឺជាលក្ខណៈសំខាន់ៗដែលត្រូវពិចារណា៖

  • ម៉ាស៊ីនដើរលើខ្យល់ដ៏គួរឱ្យទាក់ទាញនេះភ្ជាប់មកជាមួយនូវឧបករណ៍តាមដានចង្វាក់បេះដូងពាក់ជាប់នឹងទ្រូងដែលប្រើបច្ចេកវិទ្យា wireless ជួយតាមដានអត្រាចង្វាក់បេះកំឡុងពេលហាត់ប្រាណ
  • ការស្រាវជ្រាវលើចលនានៃការហ្វឹកហ្វឺនយ៉ាងទូលំទូលាយបានជួយឱ្យវិស្វកររបស់យើងអភិវឌ្ឍនូវម៉ាស៊ីនដើរលើខ្យល់ដែលមានមុខងារងាយស្រួលក្នុងការប្រើប្រាស់ និងបង្កើតបានចលនាហ្វឹកហ្វឺនយ៉ាងរលូន និងតាមបែបធម្មជាតិនៅលើគន្លងដែលមានរាងជាអេលីប។
  • គ្មានការថែទាំឡើយព្រោះគ្រាប់ឃ្លីបានកាត់បន្ថយការកកិត និងធ្វើឱ្យការហ្វឹកហ្វឺនស្ងាត់ស្ទើរតែគ្មានសម្លេង
  • មានរេស៊ីស្តង់ចំនួន 20 កម្រិត
  • បច្ចេកវិទ្យា WhisperStride ប្រើទ្រនាប់កង់ឃ្លីដែលផ្តល់នូវសម្លេងស្ងាត់ល្អនិងមានចលនារលូនសម្រាប់ការហ្វឹកហ្វឺន
  • ការតាមដានចង្វាក់បេះដូងមានភាពស៊ីជម្រៅតាមរយៈបន្ទះស្ទង់ចង្វាក់បេះដូងដែលចាប់ដោយដៃ
  • ភា្ជប់ជាមួយអេក្រង់ប្រភេទ Go និង Track Connect ។ អេក្រង់នីមួយៗរួមបញ្ចូលនូវភាពងាយស្រួល និងមុខងារក្នុងការហ្វឹកហ្វឺន រួមជាមួយនឹងកម្មវិធីហ្វឹកហ្វឺនជាច្រើនផងដែរ
  • កង់ចល័តអនុញ្ញាតឱ្យមានភាពងាយស្រួលក្នុងការរៀបចំទុកដាក់

Life Fitness E1 Elliptical Cross Trainer

ស្កេនដោយប្រើទូរស័ព្ទដៃ

ការពិពណ៌នា៖

ម៉ាស៊ីនដើរលើខ្យល់ស៊េរី E1 ផ្តល់ជូននូវភាពច្នៃប្រឌិតនិងមុខងារក្នុងការប្រើប្រាស់យ៉ាងត្រឹមត្រូវពីម៉ាក Life Fitness រួមជាមួយនឹងការហ្វឹកហ្វឺនពេញរាងកាយដែលមានការប៉ះពាល់ដល់សន្លាក់ឆ្អឹងទាបបំផុតសម្រាប់អ្នកហាត់ប្រាណនៅតាមគេហដ្ឋានដែលមានកម្រិតហ្វឹកហ្វឺនខុសៗគ្នា។ ម៉ាស៊ីននេះក៏ផ្តល់ជូននូវលំហាត់ប្រាណចលនាតាមបែបធម្មជាតិ មានសម្លេងស្ងាត់ល្អ និងមានភាពធន់មាំដែលធានាបាននូវការប្រើប្រាស់បានយូរអង្វែង។

ម៉ាស៊ីនដើរលើខ្យល់ស៊េរី E1 មានគ្រោងម៉ាស៊ីនផលិតពីសារធាតុទីតានីញ៉ូមដែលគួរឱ្យចាប់អារម្មណ៍ជាមួយនឹងបង្កាន់ដៃនឹងថ្កល់ផ្នែកខាងមុខដែលមានការចាប់កាន់តាមបែបធម្មជាតិ និងបន្ទះស្ទង់អត្រាចង្វាក់បេះដូងនៅលើបង្កាន់ដៃដែលអាចផ្លាស់ទីធ្វើចលនានិងបង្កាន់ដៃនឹងថ្កល់ផងដែរ។

ជម្រើសអេក្រង់៖

អេក្រង់ប្រភេទ GO ពីម៉ាក Life Fitness
អេក្រង់ប្រភេទ Track Connect ពីម៉ាក Life Fitness

ព័ត៌មាន​បន្ថែម​៖

ទម្ងន់៖ 96 kg
វិមាត្រ៖ 209 × 77 × 150 cm
អេក្រង់

អេក្រង់ប្រភេទ Go និង Track Connect

ទម្ងន់អ្នកប្រើប្រាស់អតិបរមា៖

182kg

ប្រវែងជំហានអតិបរមា៖

51cm

ការផ្គត់ផ្គង់ថាមពល៖

ចរន្តអគ្គិសនីដែលប្រើប្រាស់ទូទៅជាសកល

en_GB