Search
Close this search box.

បរិក្ខារហ្វឹកហ្វឺនផ្នែក Pilates ស៊េរី MOTR ពីម៉ាក Balanced Body

ត្រូវបានអភិវឌ្ឍន៍ដោយគ្រូបង្វឹកផ្នែក Pilates និងអ្នកចូលចិត្តហ្វឹកហ្វឺនកាយសម្បទាអ្នកស្រី Darya Bronston ការរចនាប្រកបដោយភាពច្នៃប្រឌិតរបស់បរិក្ខារហ្វឹកហ្វឺនស៊េរី MOTR អនុញ្ញាតឱ្យលោកអ្នកធ្វើការហ្វឹកហ្វឺនចំនួនប្រាំបីលំហាត់ប្រាណផ្សេងៗគ្នា និងបង្កើនកម្រិតរេស៊ីស្តង់ឡើង ឬចុះយ៉ាងឆាប់រហ័សខណៈពេលដែលផ្តោតការហ្វឹកហ្វឺនទៅលើក្រុមសាច់ដុំជាក់លាក់ជាច្រើន។ វា​ជា​ប្រព័ន្ធ​ហ្វឹក​ហ្វឺនពេញ​រាងកាយ​ដែលផ្ទុកនៅបរិក្ខារហ្វឹកហ្វឺន​ដោយ​ខ្លួន​ឯង​ដែល​មាន​ទម្ងន់​ត្រឹម​តែ ៣៣ ផោន (15kg) ។ ជាមួយនឹងខ្សែស្ពាយ បរិក្ខារហ្វឹកហ្វឺនស៊េរី MOTR ពីម៉ាក Balanced Body អាចយកទៅតាមខ្លួនគ្រប់ទីកន្លែងដែលលោកអ្នកទៅហាត់ប្រាណ!

ការតាមដានទៅលើការហ្វឹកហ្វឺនរួមមានដូចជា តុល្យភាព សាច់ដុំផ្នែកកណ្តាល (ពោះ) ភាពរហ័សរហួន រាងកាយផ្នែកខាងលើ រាងកាយផ្នែកខាងក្រោម ការឈរ ការហ្វឹកហ្វឺនកាយវិការ plank និងច្រើនទៀត។ មុន និងក្រោយការហ្វឹកហ្វឺន ដោយប្រើបំពង់ Roller ដើម្បីបន្ធូរបន្ថយការហើមសាច់ដុំ (ដូចជា Foam Roller) ។ រាល់គ្រឿងបង្គុំរបស់បរិក្ខារហ្វឹកហ្វឺនស៊េរី MOTR ទាំងអស់ត្រូវបានរក្សាទុកយ៉ាងងាយស្រួលនៅខាងក្នុងបំពង់ roller ពេលដែលមិនប្រើប្រាស់វា។

Key Features:

  • បរិក្ខារហ្វឹកហ្វឺនស៊េរី MOTR ពីម៉ាក Balanced Body អាច​ប្រើ​ប្រាស់សម្រាប់​ការហ្វឹកហ្វឺនជាច្រើនរបៀប​ផ្សេងៗ​គ្នា រួម​ទាំង​ការ​ហ្វឹក​ហ្វឺនសាច់ដុំ ការ​ហ្វឹក​ហ្វឺនតាមបែប functional ការ​ហ្វឹកហ្វឺនផ្នែកចង្វាក់បេះដូង និង​លំហាត់​ប្រាណដែលផ្តល់នូវភាពរហ័សរហួនជាច្រើនផ្សេងទៀត។
  • អាចផ្លាស់ប្តូរកម្រិតរេស៊ីស្តង់បានយ៉ាងឆាប់រហ័សដោយផ្តោតការហ្វឹកហ្វឺនទៅលើក្រុមសាច់ដុំជាក់លាក់ជាច្រើនក្នុងអំឡុងពេលហាត់ប្រាណ។
  • បរិក្ខារហ្វឹកហ្វឺនស៊េរី MOTR ត្រូវបានរចនាឡើងដើម្បីអាចផ្ទុកគ្រឿងបង្គុំទាំងអស់នៅក្នុងបំពង់របស់វាដោយខ្លួនឯង ដែលមានទំហំតូចល្មមងាយស្រួលក្នុងការស្ពាយឬលី។
km