កម្រាលម៉ាក Laykold កំពុងផ្លាស់ប្តូរការប្រើប្រាស់ទីលានកីឡាវាយតេនីសជាមួយនឹងផ្ទៃកម្រាលដែលអាចកាត់បន្ថយនូវការរងសម្ពាធ (Force Reduction) ។ គោលដៅរបស់យើងខ្ញុំគឺដើម្បីកាត់បន្ថយការរងរបួសរបស់កីឡាករនិងគ្រូបង្វឹក និងភាពអស់កម្លាំងដោយផ្តល់នូវផ្ទៃកម្រាលដែលជួយជម្រុញទឹកចិត្ត និងអនុញ្ញាតឱ្យលោកអ្នកអាចលេងបានកាន់តែយូរ៖ កម្រាលទីលានកីឡាដែលអាចកាត់បន្ថយនូវការរងសម្ពាធ Force Reduction ពីម៉ាក Laykold ផ្តល់នូវការកាត់បន្ថយសម្ពាធ 15-21%
Laykold Force Reduction hard courts offer 15-21% force reduction
ក្នុងរយៈពេលយូរជាង 10 ឆ្នាំ កម្រាលទាំងនេះរក្សាបាន 98% នៃភាពទន់របស់វា ខណៈពេលដែលបច្ចេកវិទ្យាភាពទន់របស់កម្រាលស៊េរីចាស់បានបាត់បង់ភាពទន់របស់វាក្នុងរយៈពេលត្រឹមតែ 2-3 ឆ្នាំប៉ុណ្ណោះ។
រាល់ទីលានទាំងអស់ដែលប្រើប្រាស់កម្រាលម៉ាក Laykold មានស្រទាប់ថ្នាំការពារផ្នែកខាងលើដែលមានកម្រិតគុណភាពដូចទៅនឹងទីលានសម្រាប់ការប្រកួតព្រឹត្តិការណ៍ US Open
យើងខ្ញុំនឹងផ្តល់ជូនកីឡាករនូវការលេងយ៉ាងខ្លាំងក្លា ភាពជាក់លាក់ ល្បឿន និងពណ៌នៃកម្រាលទីលានកីឡាវាយតេនីស បូករួមទាំងអត្ថប្រយោជន៍ដែលបង្កភាពងាយស្រួលក្នុងការលេងដល់រាងកាយរបស់លោកអ្នក ដែលជាធម្មតាត្រូវបានផ្សារភ្ជាប់ជាមួយនឹងទីលានកីឡាដែលមានផ្ទៃកម្រាលជាដីឥដ្ឋ ឬស្មៅជាមួយនឹងការវិវឌ្ឍន៍ក្នុងការកាត់បន្ថយនូវការរងសម្ពាធ។
កាត់បន្ថយនូវការរងសម្ពាធ = កាត់បន្ថយការអស់កម្លាំង
កាត់បន្ថយនូវការរងសម្ពាធ = ការពារការរងរបួស
កាត់បន្ថយនូវការរងសម្ពាធ = លេងបានកាន់តែយូរ
ប្រព័ន្ធកម្រាលស៊េរី Masters Float, Masters 5 និង Masters Gel របស់យើងខ្ញុំនឹងផ្តល់ជូនកីឡាករនូវបទពិសោធន៍ក្នុងការលេងកីឡាតេនីសដ៏ល្អជាងមុនពេញមួយជីវីតតែម្តង។